គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានចុះចងបដាស្តីពីការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅតាមទីសាធារណៈ និងទីប្រជុំជន
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានចុះចងបដាស្តីពីការ ការពារ និងទប់ស្កាត់ការឆ្លង រីករាលដាលនៃជម្ងឺកូវីដ-១៩ នៅតាមទីសាធារណៈ និងទីប្រជុំជន។ ថ្ងៃ ចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១