គណៈកម្មាធិការស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារដែលត្រូវបានរងគ្រោះដោយសារអគ្គីភ័យផ្ទះរបស់ពួកគាត់
វប្បធម៌ចែករំលែក ការចេះជួយគ្នាក្នុងគ្រាលំបាកជាសកម្មភាពដែលយុវជនយើងតែងតែធ្វើជាប្រចាំ និងធ្វើជាគំរូដ៏ល្អ ដល់យុវជនដ៏ទៃទៀតនៅក្នុងសង្គម។ គណៈកម្មាធិការស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិការបស់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមឧបត្ថម្ភជា ថវិកា និងសម្ភារៈ ដោយមានការចូលរួមរបស់ ព្រះតេជគុណ ព្រះសង្ឃ ព្រមទាំងសមាជិក ស.ស.យ.ក. ទៅចូលរួមរំលែកនូវទុក្ខលំបាកជាមួយក្រុមគ្រួសារចំនួន២គ្រួសារ លោក ឯម ង៉ែត ភេទប្រុស អាយុ៦២ឆ្នាំ និងលោក ឯម លុយ ភេទប្រុស អាយុ២៥ឆ្នាំ ដោយសារផ្ទះរបស់គាត់ទាំងពីរគ្រួសារត្រូវបានភ្លើងឆេះទាំងស្រុង កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងប្រិយ៍ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។ សម្ភារៈដែលបានផ្ដល់ជូនសរុបទាំងពីរគ្រួសារមានដូចជា អង្ករ១០០គីឡូក្រាម មី៤កេះ កន្ទេល មុង ភួយ គ្រឿងឧបភោគ បរិភោគរួមទាំងសម្ភារៈប្រេីប្រាស់ផ្ទះបាយ២ឈុត និងថវិកាចំនួន៤០០,០០០រៀល ។ ថ្ងៃ ពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១