អំណោយឈាមរបស់អ្នកត្រូវបានរាប់ និងកត់ត្រាទុកដើម្បីសង្រ្គោះជីវិត «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ផ្ដល់ជីវិតថ្មី»

អំណោយឈាមរបស់អ្នកត្រូវបានរាប់ និងកត់ត្រាទុកដើម្បីសង្រ្គោះជីវិត «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ផ្ដល់ជីវិតថ្មី» យុវជនស.ស.យ.ក. ស្រុកព្រៃកប្បាស បានផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន៨ប្លោក សម្រាប់បម្រើសេវាសម្រាលកូនធ្លាក់ឈាមច្រើន ដែលបញ្ជូនមកពីមណ្ឌលសុខភាពនានា ក្នុងស្រុកប្រតិបត្តិព្រៃកប្បាស គ្រោះថ្នាក់ចរាចរណ៍ វះកាត់ទូទៅ និងវះកាត់យកកូន។ នៅក្នុងនោះដែរក្រុមការងារស.ស.យ.ក. ស្រុកព្រៃកប្បាស បានប្ដេជ្ញាចលនាយុវជននៅក្នុងស្រុក ឱ្យស្ម័គ្រចិត្តផ្តល់ឈាមជូនមន្ទីរបង្អែកស្រុកព្រៃកប្បាស ជារៀងរាល់ខែ តាមការស្នើសុំរបស់លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ។                                                                                                                                                                                                                                                                                  ថ្ងៃ​ ពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០