បរិស្ថានស្អាត អនាម័យល្អ ទេសចរណ៍កើនឡើង
បរិស្ថានស្អាត អនាម័យល្អ ទេសចរណ៍កើនឡើង យុវជនជាកម្លាំងស្នូល និងសកម្ម ចូលរួមរាល់សកម្មភាពសង្គមជាពិសេសការថែរក្សាអនាម័យបរិស្ថានរស់នៅក្នុងសហគមន៍បានល្អប្រសើរ ដើម្បីបង្កើនសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋយើង និងជាគំរូដ៏ល្អសម្រាប់យុវជនដ៏ទៃទៀត។ យុវជនស.ស.យ.ក. ស្រុកអង្គរបូរី បានរៀបចំកម្មវិធីសំអាតបរិស្ថាន នៅរមណីយដ្ឋានភ្នំដា និងសាលាអនុវិទ្យាល័យភ្នំដា ស្ថិតក្នុងឃុំគោកធ្លក ដោយមានការអញ្ជើញចូលរួមពីលោក នាង សុខុម ប្រធានការិយាល័យគយ និងរដ្ឋាករស្រុក លោកមេឃុំគោកធ្លក សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកធ្លក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។ ថ្ងៃ អង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១