ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនមែនជាឧបសគ្គដល់ការចងចាំប្រវត្តិសាស្រ្ត ការគោរពចំពោះវិញ្ញាណក្ខន្ធនៃជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម
ការយាយីដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនមែនជាឧបសគ្គដល់ការចងចាំប្រវត្តិសាស្រ្តរបស់យើងឡើយ ជាពិសេសការគោរពចំពោះវិញ្ញាណក្ខន្ធនៃជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ឆ្នាំនេះ យើងបានបន្តបំពេញកិច្ចដ៏មានសារៈសំខាន់នេះផងដែរ តាមបែបបទគន្លងថ្មី ។ សូមសមាជិក សមាជិកា ស.ស.យ.ក. និងប្រជាពលរដ្ឋទាំងអស់ស្មឹងស្មាធ ដើម្បីជាការគោរពដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនប្រជាជនខ្មែរដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍។