សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី​​ បានចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី បានចុះជួយឧបត្ថម្ភជនរងគ្រោះដោយសារអគ្គីភ័យចំនួន ១គ្រួសារ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី​​ បានចូលរួមជាមួយលោក ឌឹម គឹមសាន​​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី និងជាអភិបាលស្រុក និងលោកស្រី ឡុង សុជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរបូរី ដោយបានការនិមន្តចូលរួមពីព្រះអនុគណស្រុកអង្គរបូរី ព្រះតេជគុណ ជុំ​​ ចេង នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បាននិមន្ត និងអញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជា ព្រមទាំងសម្ភារៈមួយចំនួនរបស់ព្រះតេជគុណអនុគណស្រុក ទៅជូនដល់គ្រួសារលោក ស្រូយ ភឿន អាយុ ៣៧ឆ្នាំ និងប្រពន្ធ អឹម ខឿន អាយុ ៣៨ឆ្នាំ នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដែលបានទទួលរងគ្រោះដោយភ្លើងឆេះផ្ទះទំហំ ៥គុណ៧ ប្រក់សង្ក័សី ឆេះ នៅម៉ោង ១០យប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ ។                                                                                                  ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១