ពិធីបុណ្យមាឃបូជានៅវត្តភ្នំចចក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ
ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមហែពិធីបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំចចក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលដឹកនាំដោយ លោក ញ៉ែម ស្រស់ អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកមេឃុំ សមាជិក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ស.ស.យ.ក.ស្រុកព្រៃកប្បាស និងពុទ្ធបរិស័ទជិតឆ្ងាយ ដោយបាននាំយកបច្ច័យចំនួន ២.៨២០.០០០៛ និងទេយ្យវត្ថុមួយចំនួនទៀត យកទៅប្រគេនព្រះសង្ឃក្នុងពិធីបុណ្យមាឃបូជា ។ ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១