ពិធីបុណ្យមាឃបូជានៅវត្តព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានចូលរួមហែរបុណ្យមាឃបូជា នៅវត្តព្រៃមៀន ក្រោមអធិបតីភាពឯកឧត្តម ធង ឯម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និងលោកជំទាវ លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក លោក ឈួន ផាន់នី អភិបាលស្រុក ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្រ្តីរដ្ឋបាលស្រុក អាជ្ញាធរឃុំទាំង១៤ ព្រមទាំងយុវជន ស.ស.យ.ក.ស្រុក ។ ក្នុងនោះផងដែរលោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បាននាំយកបច្ច័យរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងលោកស្រី ចំនួន ១៥០,០០០រៀល ចូលរួមអនុមោទនាពីបុណ្យមាឃបូជា នៅវត្តព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ជាមួយរដ្ឋបាលស្រុកទ្រាំងផងដែរ ។ ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១