គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោង ខេត្តតាកែវ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិការបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ ដើម្បីចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសារដែលត្រូវរងគ្រោះដោយសារអគ្គីភ័យ
គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោង ខេត្តតាកែវ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិការបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ ដើម្បីចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសារ លោក វិត សុខលី និងប្រពន្ធឈ្មោះ យ៉ិល ស្រៀច ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០ នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ សម្ភារៈដែលបានផ្តល់ជូនរួមមាន អង្ករ ៥០គីឡូក្រាម ទឹកត្រី ទឹកសុីអុីវ ស្ករស ខ្ទឹម សៀង និងថវិកាចំនួន ២០០,០០០៛ ផងដែរ ។ ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០