សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សពូកែទូទាំងខេត្តតាកែវ ផ្នែកអក្សរសិល្ប៍ខ្មែរ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សពូកែទូទាំងខេត្តតាកែវ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០១៥ នៅបណ្ណាល័យច័ន្ទសោមសែនមង្គល ក្រោមអធិបតីភាព៖
-ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ
-ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
គណៈអធិបតីបានធ្វើការកោតសរសើរចំពោះការខិតខំរបស់ប្អូនៗសិស្សានុសិស្ស ដែលខិតខំសិក្សារៀនសូត្រ និងថ្លែងអំណរគុណ ព្រមទាំងវាយតម្លៃខ្លស់ចំពោះលោកគ្រូ-អ្នកគ្រូ ព្រមទាំងសាលា ដែលបានខិតខំបណ្តុះបណ្តាលសិស្សានុសិស្សរហូតប្រឡងជាប់ជាសិស្សពូកែទូទាំងខេត្ត។
ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានផ្តាំផ្ញើផងដែរថា "បើយើងចេះ១០ យើងត្រូវបង្រៀនដល់អ្នកដទៃទាំង១០ ហើយត្រូវរៀនថែមខ្លួនឯង១ទៀត" ទើបចំណេះពី១ជំនាន់ទៅ១ជំនាន់មិនបាត់បង់ ហើយថែមទាំងរីកចម្រើនទៅមុខថែមទៀត។
បានធ្វើការប្រគល់រង្វាន់លើកទឹកចិត្តជូនចំពោះ៖
-សិស្សពូកែថ្នាក់ទី៩និងថ្នាក់ទី១២ ចំនួន ៤៥នាក់
-គ្រូល្អជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសចំនួន ០១នាក់
-គ្រូតាមឯកទេសដែលបង្រៀនសិស្សជាប់ជ័យលាភីជាសិស្សល្អទូទាំងខេត្តចំនួន ៤០នាក់។
ដោយម្នាក់ៗទទួលបាន កាតាបមាននិម្មិតសញ្ញាស.ស.យ.កចំនួន០១ សៀវភៅ០៦ក្បាល ប៊ិច០២ដើម កាបូបដាក់ប៊ិច០១ ខ្មៅដៃ០១ដើម ទឹកលុប០១ដើម ហ្វឺតសរសេរ០៤ដើម ប្រដាប់លុបក្តារខៀនចំនួន០១ លិខិតសរសើរ០១ និងថវិកាមួយចំនួន។ ហើយចំពោះសាលារៀនទាំង២៦ទូទាំងខេត្តតាកែវ ដែលមានសិស្សានុសិស្សប្រឡងជាប់ជាសិស្សពូកែទូទាំងខេត្ត ដោយក្នុងមួយសាលារៀនយើងបានធ្វើការប្រគល់ជូននូវម៉ាស៊ីនព្រីន+ស្កែន+ថតចម្លង ចំនួន០១គ្រឿងផងដែរ៕