យុវជន ស.ស.យ.ក. ស្រុកបាទី ចូលរួមពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តបាក់រនាស់
យុវជន ស.ស.យ.ក. ស្រុកបាទី ចូលរួមពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តបាក់រនាស់ ស្ថិតក្នុងឃុំលំពង់ ស្រុកបាទី ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលំពង់ បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទី និងណែនាំការរក្សាអនាម័យល្អជៀសឆ្ងាយពីជំងឺឆ្លងនានា ក្នុងឱកាសនាំយកបច្ច័យចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីប្រគេនព្រះសង្ឃ។ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលំពង់ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារ ព្រមទាំងសហការី និងមានការចូលរួមពីអាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក. ឃុំ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យកឋិនសាមគ្គីដោយនាំយកបច្ច័យរបស់ក្រុមការងារ ពុទ្ធបរិស័ទ ដើម្បីវេរប្រគេនភិក្ខុសង្ឃក្នុងវត្តបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០