ក្រុមការងារយុវជនស.ស.យ.កស្រុកអង្គរបូរីបានចូលរួមជាមួយលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ព្រះសង្ឃភ័ន្ធមុនី ជុំ ចេង ព្រះរាជាគណៈថ្នាក់កិត្តិយសនៃគណៈមហានិកាយព្រះអនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្តភ្នំបូរី
ក្រុមការងារយុវជនស.ស.យ.កស្រុកអង្គរបូរីបានចូលរួមជាមួយលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ព្រះសង្ឃភ័ន្ធមុនី ជុំ ចេង ព្រះរាជាគណៈថ្នាក់កិត្តិយសនៃគណៈមហានិកាយព្រះអនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្តភ្នំបូរី ព្រះតេជគណ កយ នឿន ជំនួនការផ្ទាល់ព្រះអនុគណស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន០៣គ្រួសារ នៅក្នុងឃុំអង្គរបូរី ។គ្រួសារដែលបានទទួលអំណោយរួមមាន:
-គ្រួសារបងស្រី យីម ហុី អាយុ ៤១ឆ្នាំ ជាស្ត្រីមេម៉ាយ មានជម្ងឺប្រចាំកាយ ចិញ្ចឹមកូន៨នាក់ក្នុងបន្ទប់ ។
- គ្រួសារប្អូនស្រី តេង ហ៊ាង អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ មានកូនក្នងបន្ទុក៣នាក់
-គ្រួសារប្អូនប្រុស ឃុត សល់ អាយុ៣៤ឆ្នាំ ពិការជើង ដោយសារជួបគ្រោះថ្នាក់ ធ្លាក់ពីលើដើមត្នោត ប្រពន្ធមានជម្ងឺប្រចាំកាយ និងកូនស្រីពិការភ្នែកម្ខាង ជួបគ្រោះថ្នាក់ដោយសារជុង និងដែកគោល។អំណោយសម្រាប់គ្រួសារនីមួយៗរួមមានអង្ករ២៥គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ សម្ភារៈចាន ឆ្នាំង១ឈុត បំពង់ទឹកក្តៅ១ និងថវិកា ១៧០ ០០០០៛ ។អំណោយទាំងថវិកា និងសម្ភារ:មានការជួយឧបត្ថម្ភពីលោកអភិបាល ព្រះសង្ឃភ័ន្ធមុនី ជុំ ចេង ព្រះតេជគណ កយ គឿន ព្រះចៅអធិការវត្តកំពង់ហ្លួង សប្បុរសជននានា និងស.ស.យ.ក ស្រុក។ក្នងនោះលោក ឌឹម គឹមសាន អភិបាលស្រុកបានធ្វើការណែនាំសូមអោយអាណាព្យាបាលមានការប្រុងប្រយ័ត្នចំពោះកូនតូចៗកុំអោយចុះលេងទឹកទន្លេ ស្រះ ត្រពាំង ខ្លាចមានការលង់ទឹក និងចូលរួមអនាម័យទាំងអស់គ្នាដើម្បីការពារជម្ងឺឆ្លងCovid-19 កុំឆ្លងចូលដល់សហគមន៍យើង ។
ថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.៣៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០