សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមក្នុងទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៧ ឆ្នាំ២០១៥ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមក្នុងទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៧ ឆ្នាំ២០១៥ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ដែលប្រារព្ធធ្វើនៅសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាព៖
-ឯកឧត្តម ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-លោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ។
គោលបំណងដើម្បីឲ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី បង្កើននូវការដឹងគុណ ចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ជាវប្បធម៌ជាតិ ដែលមិនចេះរីងស្ងួត ដោយលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ព្រមទាំងលើកស្ទួយវប្បធម៌ចម្រុះ ឱ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាព ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ និងគ្មានការរើសអើង៕