សហភាពសហព័ន្ធយុវជនកម្ពុជា​ និងប្រជាជាតិកម្ពុជាទាំងមូលសូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

សហភាពសហព័ន្ធយុវជនកម្ពុជា​ និងប្រជាជាតិកម្ពុជាទាំងមូលសូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) ដែលទ្រង់បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ទូលព្រះបង្គំ ជាសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ សូមលំឱនកាយឧទ្ទិសបួងសួង ថ្វាយព្រះរាជកុសលប្រកបដោយកតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគុណូបការៈ ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គដែលបានបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយបញ្ញាញាណភ្លឺថ្លា និងបានបូជាគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅរបស់ព្រះអង្គ។ 
សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។