អបអរសាទរទិវាគ្រូបង្រៀន ក្រោមពាក្យស្លោក "គ្រូបង្រៀនឆ្លាតវៃដើម្បីការអប់រំឌីជីថល"
អបអរសាទរទិវាគ្រូបង្រៀន ក្រោមពាក្យស្លោក "គ្រូបង្រៀនឆ្លាតវៃដើម្បីការអប់រំឌីជីថល"
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវនិរន្តរភាពនៃការអប់រំ ដែលក្នុងនោះរួមមានការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច ការចែកសន្លឹកកិច្ចការដល់សិស្ស ការចុះតាមសហគមន៍ ការចុះតាមខ្នងផ្ទះ និងការបង្កើតឲ្យមានភាពច្នៃប្រឌិតនានានៅក្នុងកិច្ចការបង្រៀន។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមាណចិត្ត មនសិការ ស្មារតីចូលរួម ការលះបង់ និងទំនួលខុសត្រូវខ្ពស់របស់លោកគ្រូអ្នកគ្រូសម្រាប់សង្គមជាតិ។
ស.ស.យ.ក. តាកែវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់នៅគ្រប់កាលៈទេសៈទាំងអស់របស់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។
ថ្ងៃចន្ទ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០