ស.ស.យ.ក-តាកែវ ចូលរួមចំណែកក្នុងការបើកដំណើរការសាលារៀនឡើងវិញដោយគ្មានជំងឺកូវីដ-១៩

ស.ស.យ.ក-តាកែវ ចូលរួមចំណែកក្នុងការបើកដំណើរការសាលារៀនឡើងវិញដោយគ្មានជំងឺកូវីដ-១៩។ ដើម្បីចូលរួមអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី  បាននាំយកអាល់កុលលាងដៃដែលជាអំណោយរបស់ លោក ភ   សុទ្ធី   ប្រធានមណ្ឌលសុខភាពព្រះបាទ ហ៊ុន ទៀន  និងអ្នកស្រី  អ៊ុ ម៉ៃសុីម ព្រមទាំងបុត្រ ទៅចែកជូនតាមសាលារៀននៅក្នុងស្រុកនិងអង្គភាពមួយចំនួនផងដែរ ក្នុងសាលារៀន និងអង្គភាពនីមួយៗទទួលបានអាល់កុលចំនួន១០ដប។ សាលារៀននិងអង្គភាពដែលទទួលបានរួមមាន៖ សាលាបឋមសិក្សា សុខ អាន ព្រែកផ្ទោល សាលាបឋមសិក្សាព្រែកតា ផ ផារ៉ាមៀល អនុវិទ្យាល័យភ្នំដា រដ្ឋបាលឃុំអង្គរបូរី សាលាបឋមសិក្សា សុខ អាន ទួលសំបូរ  និងសាលាបឋមសិក្សាស្ទឹងកំបុត។ យើងរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០