ក្រុមការងារយុវជន ស.ស.យ.ក. ស្រុកបាទី បានចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងមានសមត្ថកិច្ច ការិយាល័យជំនាញ នៃរដ្ឋបាលស្រុកបាទី

ក្រុមការងារយុវជន ស.ស.យ.ក. ស្រុកបាទី  បានចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងមានសមត្ថកិច្ច ការិយាល័យជំនាញ នៃរដ្ឋបាលស្រុកបាទី  គោរពវិញ្ញាណក្ខន្ធសពលោក កែវ ឡាញ់ មេភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវជាពុកបង្កើតលោកស្រី កែវ សំណាង សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ស្រុកបាទី។  លោកមេភូមិ កែវ ឡាញ់ បានទទួលមរណភាព នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។ សូមវិញ្ញាណក្ខន្ធ លោកមេភូមិ បានទៅកាន់បរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២០