សកម្មភាពប្រគល់ជូននូវអំណោយជាសម្ភារសិក្សានិងគ្រឿងឧបភោគបរិភោគដល់ បុគ្គលិកនិងប្អូនៗ ក្មួយៗ កុមារកំព្រា ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រា ចំនួន៤ នៅខេត្តតាកែវ
សកម្មភាពប្រគល់ជូននូវអំណោយជាសម្ភារសិក្សានិងគ្រឿងឧបភោគបរិភោគដល់ បុគ្គលិកនិងប្អូនៗ ក្មួយៗ កុមារកំព្រា ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រា ចំនួន៤ នៅខេត្តតាកែវ។ ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្រ្តសម្ដេចតេជោ ហ៊ុន សែន ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រមទាំងថ្នាក់ដឹកនាំច្រើន បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក កុមារកំព្រា និងបាននាំយកមកនូវសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាមួយចំនួន មកផ្ដល់ជូនក្មួយៗ កុមាកំព្រា ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាទាំង ០៤ នៅខេត្តតាកែវរួមមាន៖
១- មណ្ឌលដំណឹងល្អទាំង៤ (ស្ថិតក្នុងស្រុកត្រាំកក់)២- មណ្ឌលដំណឹងល្អទាំង៤ (ស្ថិតក្នុងក្រុងដូនកែវ)
៣- មណ្ឌលកុមារកំព្រាវត្តស្មោង (ស្ថិតក្នុងស្រុកទ្រាំង)
៤- មណ្ឌលកុមារកំព្រាខេត្តតាកែវ។
ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក្នុងឱកាសមានមតិសំណេះសំណាល ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឱ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ។
តាកែវ ថ្ងៃសៅរ៍ ២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០