ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី អញ្ជើញជួបសំណេះសំណាល នាំយកមកនៅសម្ភារៈ សិក្សា និងគ្រឿងឧបភោគមួយចំនួនធំ ផ្ដល់ជូនបុគ្គលិកបម្រើការ និង កុមារស្នាក់នៅមណ្ឌលកុមារកំព្រា និងមជ្ឈមណ្ឌលទាំង៤ ស្ថិតក្នុងស្រុកបាទី
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី អញ្ជើញជួបសំណេះសំណាល នាំយកមកនៅសម្ភារៈ សិក្សា និងគ្រឿងឧបភោគមួយចំនួនធំ ផ្ដល់ជូនបុគ្គលិកបម្រើការ និង កុមារស្នាក់នៅមណ្ឌលកុមារកំព្រា និងមជ្ឈមណ្ឌលទាំង៤ ស្ថិតក្នុងស្រុកបាទី។ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ននិងជាប្រធានក្រុមវេជ្ជសាស្រ្តសម្ដេចតេជោ ហ៊ុន សែន ដែលមាន ឯកឧត្ដម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា និងបុគ្គលិកបម្រើការនៅក្នុងមណ្ឌលកុមារកំព្រា និងមជ្ឈមណ្ឌលទាំង៤ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ ក្នុងនោះក៏មានការចូលរួមពី លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី លោកវ.ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ក្នុងបរិវេណមណ្ឌលកុមារកំព្រាអូព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឯកឧត្ដមក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានដ៏មានសក្ដានុពលសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នាថ្ងៃអនាគត។
ថ្ងៃសៅរ៍ ២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០