គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបាទី និងសមាជិក សមាជិកា ចំនួន២៧នាក់ បានចូលរួមសម្របសម្រួលក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពផ្សារនិងសួរសុខទុក្ខបងប្អូនអាជីវករផ្សារសំរោងយ៉ោង

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបាទី និងសមាជិក សមាជិកា ចំនួន២៧នាក់ បានចូលរួមសម្របសម្រួលក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពផ្សារនិងសួរសុខទុក្ខបងប្អូនអាជីវករផ្សារសំរោងយ៉ោងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ​ អញ្ជេីញចុះពិនិត្យស្ថានភាពផ្សារ​ និងសួរសុខទុក្ខបងប្អូនអាជីវករ​ ព្រមទាំងសម្រេចសាងសង់ដំបូលរួមជូនបងប្អូន​ រីឯតូបបងប្អូនសាងសង់ដោយខ្លួនឯងតាមទំហំតូបចាស់​ ដោយអនុវត្តតាមស្តង់ដារួមដែលមានការឯកភាពពីគណៈកម្មការខេត្តទទួលបន្ទុកសាងសង់ផ្សារ។  
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានឧបត្ថម្ភម្ចាស់តូបនីមួយៗក្នុងម្នាក់​ ១០០.០០០៛ផងដែរ។
ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០