ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចូលរួមនាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃ ចំនួន២វត្ត នៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចូលរួមនាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃ ចំនួន២វត្ត នៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈុន វ៉ាន់ឡេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចារ និងសហការី លោក មូល វិចិត្រ អភិ,បាលរងខេត្តតាកែវ ព្រមទាំងក្រុមគ្រួសារ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ព្រមទាំងក្រុមគ្រួសារ រួមជាមួយមន្រ្តីរាជការជុំវិញស្រុក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ក្រុមការងារយុវជន ស.ស.យ.ក. ស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ បាននាំយកទេយ្យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌវេណទី១៣ នៅវត្តចារ និងក្រាំងស្លា ឃុំចារ ស្រុកព្រៃកប្បាស ដោយក្នុងមួយវត្តមានទេយ្យវត្ថុ រួមមានអង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ៦កេះ ទឹកផ្លែឈើ៦កេះ សាដក២ ទឹកត្រី២យួរ ទឹកដោះគោឆៅ រួមទាំងបច្ច័យមួយចំនួនទៀត។