សមាជិក ស.ស.យ.ក. ស្រុកបាទី បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាវេនបិណ្ឌទី៩ នៅវត្តបាក់រនាស់ ឃុំលំពង់
សមាជិក ស.ស.យ.ក. ស្រុកបាទី បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាវេនបិណ្ឌទី៩ នៅវត្តបាក់រនាស់ ឃុំលំពង់។
លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក លោក ហង្ស វិច្ឆិការាស្សី អភិបាលរងនៃគណៈអភិបាលស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី រួមជាមួយលោក លោកស្រី ក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក. ឃុំលំពង់ មេភូមិ និងពុទ្ធិបរិស័ទ បានអញ្ជើញនាំយក ទេយ្យវត្ថុ និងបច្ច័យ ២៨០.០០០រៀល ប្រគេនព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌវេន៩ នៅវត្តបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ៕
លោកអភិបាលស្រុក បានផ្សព្វផ្សាយ ក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអនាម័យ ទប់ស្កាត់ ការពារ លាងសម្អាតដៃនិងសាប៊ូ ជែល និងត្រូវពាក់ម៉ាស ដើម្បីឲ្យជៀសផុតពីជំងឺផ្សេងៗដូចជាកូវីដ-១៩ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកជាដើម ក្នុងឱកាសជួបជុំសាច់ញាតិ ក្រុមគ្រួសារពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។
ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០