សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន២០រូប បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន២០រូប បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ នៅសាលមហោស្រពខេត្តតាកែវ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាស លោក ជេត ពិសុទ្ធ ចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ តំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកា នៃអង្គភាព សមាគមន៍យុវជននានានៅក្នុងខេត្តផងដែរ។
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០