ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ជូនដល់អ្នកគ្រូមត្តេយ្យសហគមន៍

ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ជូនដល់អ្នកគ្រូមត្តេយ្យសហគមន៍ចំនួន១រូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទាល់។ ដោយមានការចូលរួមពី លោកនាយក លោកស្រីនាយិការងសាលាបឋមសិក្សា ហ៊ុន សែន ឈ្នះ  និងអ្នកគ្រូមត្តេយ្យសហគមន៍នៅក្នុងស្រុកព្រៃកប្បាស ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាសបានអញ្ជើញសួរសុខទុក្ខ លោកស្រី ប្រាក់ សំអាត គ្រូមត្តេយ្យសហគមន៍ដែលមានជំងឺទើបត្រលប់ពីព្យាបាលនៅមន្ទីរពេទ្យនិងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ស្ថិតក្នុងភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជាមួយគ្នានេះដែរក្រុមការងារក៏បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពី លោកប្រធាន ស.ស.យ.ក. ខេត្តតាកែវ ព្រមទាំងបាននាំយកសម្ភារនិងថវិកាមួយចំនួនដើម្បីសម្រាលបន្ទុកចំណាយក្នុងគ្រួសាររបស់អ្នកគ្រូផងដែរ។
ក្រុមការងារ ស.ស.យ.ក. ខេត្តតាកែវ សូមជូនពរអ្នកគ្រូឆាប់បានជាសះស្បើយនិងមានសុខភាពល្អ។
ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។