យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមពិធីបញ្ចុះខណ្ឌសីមា វត្តសិរីមង្គល
យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមពិធីបញ្ចុះខណ្ឌសីមា វត្តសិរីមង្គល ស្ថិតក្នុងឃុំសឹង្ហ ស្រុុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រតិភូអមដំណើរ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម ឡយ វណ្ណៈ អភិបាលខេត្តតាកែវ លោកលោកស្រីមន្ត្រីរាជការក្នុងខេត្តតាកែវ តាជី យាយជី ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្សសរុបប្រមាណជាង ១០០០នាក់។