ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកថវិកាមួយចំនួនជូនដល់ប្អូនស្រី អាំ មីរ៉ស អាយុ១០ឆ្នាំ ដើម្បីសម្រាលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺប្រចាំថ្ងៃ
ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកថវិកាមួយចំនួនជូនដល់ប្អូនស្រី អាំ មីរ៉ស អាយុ១០ឆ្នាំ ដើម្បីសម្រាលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺប្រចាំថ្ងៃលោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុក និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកថវិកាដែលបានពីក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី និងសប្បុរសជន ទៅជូនដល់ប្អូនស្រី អាំ មីរ៉ស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទាល់។ ប្អូនស្រីមានអាយុ១០ឆ្នាំ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។