ស.ស.យ.ក. ស្រុកព្រៃកប្បាស សហការជាមួយអាជ្ញាធរឃុំព្រៃល្វា បើកវគ្គផ្សព្វផ្សាយពីវិធានការការពារពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល
ស.ស.យ.ក. ស្រុកព្រៃកប្បាស សហការជាមួយអាជ្ញាធរឃុំព្រៃល្វា បើកវគ្គផ្សព្វផ្សាយពីវិធានការការពារពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយមានការអនុញ្ញាតពីអាជ្ញាធរឃុំព្រៃល្វា ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចុះផ្សព្វផ្សាយបន្ថែមនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំព្រៃល្វា។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោកប្រធានក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាព លោកគ្រូតំណាងនាយកបឋមសិក្សា លោកមេភូមិ អនុភូមិ សមាជិកភូមិទាំង៦ភូមិ។
ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០