មកដល់ឃុំព្រៃអំពក បងប្អូនយើងក៏បានជ្រាបអំពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ និងវិធានការការពារ ដែលណែនាំរបស់ក្រសួងសុខាភិបាលផងដែរ
មកដល់ឃុំព្រៃអំពក បងប្អូនយើងក៏បានជ្រាបអំពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ និងវិធានការការពារ ដែលណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ ទន្ទឹមនឹងឱកាសនៃការឈប់សម្រាកជិតខិតមកដល់ ក្រុមការងារ ស.ស.យ.ក. ខេត្តតាកែវ និយាយជារួម និយាយដោយឡែក គណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានបន្តចុះផ្សព្វផ្សាយបន្ថែមទៀតស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងនានាផងដែរដូចជាជំងឺគ្រុនឈីក និងគ្រុនឈាមជាដើម។ ជាក់ស្ដែង ក្រុមការងារ ស.ស.យ.ក. ស្រុកគិរីវង់ ដឹកនាំដោយ លោក ឃ្លាំង សុពុទ្ធី អនុប្រធាន ស.ស.យ.ក. ស្រុកគិរីវង់ និងមានការអញ្ជើញចូលរួមពី លោក ងួន ឌីណា អភិបាលរងនៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញក្នុងវគ្គផ្សព្វផ្សាយស្ដីពីវិធានការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដល់បងប្អូនឱ្យបានជ្រាបបន្ថែមទៀតនៅក្នុងឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងសហគមន៍នានានៅក្នុងឃុំ អាជ្ញាធរឃុំ ភូមិ ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅទូទាំងឃុំព្រៃអំពកផងដែរ។
សូមចូលរួមទាំងអស់គ្នា យើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០