យុវជនស.ស.យ.ក ស្រុកអង្គរបូរី ​បានចូលរួមជាមួយ លោកស្រី ឡុង សុជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី និងជាអភិបាលរងស្រុក តំណាងលោក ឌឹម គឹមសាន អភិបាលនៃគណ:អភិបាលស្រុកអង្គរបូរី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក

យុវជនស.ស.យ.ក ស្រុកអង្គរបូរី ​បានចូលរួមជាមួយ លោកស្រី ឡុង សុជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី និងជាអភិបាលរងស្រុក តំណាងលោក ឌឹម គឹមសាន អភិបាលនៃគណ:អភិបាលស្រុកអង្គរបូរី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំព្រៃផ្គាំ និងសមាជិកក្រុមប្រឹក្សាឃុំ​​  លោកមេភូមិ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្តតាកែវ ទៅជូនដល់ប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ធ្វើអោយបុើងដំបូលផ្ទះ និងខូចខាតសម្ភារ:មួយចំនួន​​ នៅក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។  ក្នុងមួួយគ្រួសារៗទទួលបានអំណោយរួមមាន÷ អង្គរ២៥គីឡូក្រាម ឃីដ០១កញ្ចប់ ​តង់០១​​ កន្ទេល០១ សំលៀកបំពាក់៤កំប្លេរ និងថវិកាមួយចំនួនទៀត ។
ថ្ងៃព្រហស្បតិ៍១០កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០