ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បាននាំយកថវិកានិងសម្ភារមួយចំនួនជូនដល់ក្រុមគ្រួសារយុវជន ហេង ម៉ាលីន ដែលជួបគ្រោះអគ្គិភ័យឆាបឆេះផ្ទះ
ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បាននាំយកថវិកានិងសម្ភារមួយចំនួនជូនដល់ក្រុមគ្រួសារយុវជន ហេង ម៉ាលីន ដែលជួបគ្រោះអគ្គិភ័យឆាបឆេះផ្ទះ។
លោក ស៊ឹម រ៉ុង អនុប្រធាន ស.ស.យ.ក. ស្រុកបាទី និងជានាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បាននាំយកថវិកានិងសម្ភារៈមួយចំនួនជូនដល់ក្រុមគ្រួសារយុវជន ហេង ម៉ាលីន សមាជិក ស.ស.យ.ក. នៃវិទ្យាល័យ ហ៊ុន សែន ១មិថុនា ដែលបានរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតនៅភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ថវិកានិងសម្ភារទាំងនោះទទួលបានពីសប្បុរសជន និងថវិកាទ្រទ្រង់សកម្មភាពយុវជន នៃវិទ្យាល័យ ហ៊ុន សែន ១មិថុនា។ សូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសាររបស់ប្អូន ហេង ម៉ាលីន។ សូមពុកម៉ែបងប្អូន មេត្តាប្រុងប្រយ័ត្នខ្ពស់ទាំងបញ្ហាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនទាំងក្នុងគេហដ្ឋាន និងពេលធ្វើដំណើរទៅទីជិតឬឆ្ងាយ។
ថ្ងៃពុធ ៩កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០