ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ឣញ្ជើញនាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៤
ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ឣញ្ជើញនាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៤។
នាព្រឹកថ្ងៃឣាទិត្យ ៧រោច ខែឣាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ព្រមទាំងក្រុមការងារ ពុទ្ធបរិស័ទ បានឣញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារបរិក្ខារជាច្រើនមុខប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤ រួមមានវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន) វត្តបារាយណ៍វិហារពីរ និងវត្តភ្នំខ្លែង ស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង និងវត្តសូរច័ន្ទ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ស្ថិតក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ កំពុងរងឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលបង្កឱ្យមានការប្រឈមនឹងការខ្វះខាតមួយចំនួនដល់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃនៅតាមវត្តឣារាមនីមួយៗផងដែរ។ នៅក្នុងមូលដ្ឋានស្រុកទ្រាំង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាឣនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៤ ដើម្បីរៀបចំការចុះសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនដល់បងប្ឣូនប្រជាពលរដ្ឋដែលងាយប្រឈមនឹងការខ្វះខាត និងប្រគេនចំពោះព្រះសង្ឃនៅតាមគ្រប់វត្តឣារាមនានាទាំងឣស់ក្នុងន័យសម្រាលបន្ទុកចំណាយ ដើម្បីឆ្លងផុតគ្រាដ៏លំបាកមួយនេះ។
ពិធីនេះមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ឣាជ្ញាធរស្រុក មន្រ្តីរាជការជុំវិញស្រុក ប្រជាការពារ និងសមាជិកសមាជិកា ស.ស.យ.ក-តាកែវ ព្រមទាំងបងប្ឣូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមប្រធាន និងក្រុមការងារក៏បានអញ្ជើញដាំកូនឈើនៅក្នុងបរិវេណវត្តទាំង៤ផងដែរ។
ថ្ងៃឣាទិត្យ ៧រោច ខែឣាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០