យុវជននិងសាសនា
យុវជននិងសាសនា
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បើទោះជាយ៉ាងនេះក្ដី ក្រោមម្លប់សន្តិភាពបានផ្ដល់ឱ្យនូវភាពសុខដុមនៃការសម្រេចចិត្តនិងការជ្រើសរើសសាសនារបស់ខ្លួនដោយសេរី មិនមានការបង្ខិតបង្ខំឡើយ។
ក្រុមការងារ ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជា គ្រឿងឧបភោកបរិភោគដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុង វត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងសហការី មន្រ្តីរាជការ យុវជន និងបងប្ឣូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ថ្ងៃសៅរ៍ ៦រោច ខែឣាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០