ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង បាននាំយកថវិការបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងសប្បុរសជនចែកជូនប្រជាពលរដ្ឋក្រីក្រនៅភូមិព្រៃដក់ពរ
ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង បាននាំយកថវិការបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងសប្បុរសជនចែកជូនប្រជាពលរដ្ឋក្រីក្រនៅភូមិព្រៃដក់ពរ។
លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក. ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា និងមានការចូលរួមពី លោក ជី ជីម មេឃុំសំបួរ អាជ្ងាធរឃុំ ភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១គ្រួសារ ឈ្មោះលោក ធន់ រៀម អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ និងបាននាំយកថវិកាមួយចំនួនរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលឧបត្ថម្ភពីព្រះចៅអធិការវត្ត ក្នុងស្រុកទ្រាំង។ គ្រួសារខាងលើទទួលបាន៖ ថវិកាចំនួន ៥០.០០០រ អង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួរ មី ១កេស ទឹកសុទ្ធ២យួរ អំបិល១គីឡូក្រាម កន្ទេល ក្រមា ឆ្នាំង ចានច្រាក់ កាទឹក កញ្ច្រែង កំសៀវទឹក និងទឹកសុទ្ធ ២យួរ។ ទន្ទឹមនេះ លោកមេឃុំបានប្រគល់ប័ណ្ណសមធម៌ (ក្រ១) អំឡុងកូវីដ១៩ ជូនគាត់ផងដែរ។
ព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០