អបអរសាទរបុណ្យ « រុក្ខទិវា » ០៩ កក្កដា ឆ្នាំ២០២០

អបអរសាទរបុណ្យ « រុក្ខទិវា » ០៩ កក្កដា ឆ្នាំ២០២០

ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២។ បុណ្យនេះមានគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។
ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកអង្គរបូរី ដែលដឹកនាំដោយ លោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ព្រមទាំងមានការចូលរួមពីគណៈអភិបាលស្រុក មន្រ្តីរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំគ្រប់ឃុំ និងក្រុមយុវជន ស្រុក ដាំកូនឈើបន្ថែមនៅរមណីយដ្ឋានភ្នំដា ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួម៖
. ស្រឡាញ់ ថែរក្សា ការពារព្រៃឈើ និងចូលរួមដាំដុះ កូនឈើ 
. ថែរក្សា ការពារ បរិស្ថានធម្មជាតិឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង 
ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕