ក្រុមការងារយុវជនស.ស.យ.កស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ដែលជាសទ្ធាថ្លារបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.កខេត្តតាកែវ ដោយមានការចូលរួមពីសមាជិកសមាជិកាស.ស.យ.កស្រុក ថ្នាក់ដឹកនាំ និងក្មួយៗសមាជិកសមាជិកាស.ស.យ.កវិទ្យាល័យអង្គអណ្តែត និងវិទ្យាល័យសមរលាវ
ក្រុមការងារយុវជនស.ស.យ.កស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ រួមមានអង្ករ មី ទឹកត្រី ទឹកសុីអុីវ ដែលជាសទ្ធាថ្លារបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.កខេត្តតាកែវ ដោយមានការចូលរួមពីសមាជិកសមាជិកាស.ស.យ.កស្រុក ថ្នាក់ដឹកនាំ និងក្មួយៗសមាជិកសមាជិកាស.ស.យ.កវិទ្យាល័យអង្គអណ្តែត និងវិទ្យាល័យសមរលាវ ចូលរួមប្រគេនទៀនវស្សា និងទ័យវត្ថុដល់វត្តចំនួន៣ក្នុងឃុំព្រៃផ្តៅ រួមមានវត្តដុងឧត្តម វត្តភ្ញីមាស និងវត្តព្រៃផ្តៅ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន វណ្ណាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងលោកជំទាវ ព្រមទាំងសហការី និងមានការអញ្ជើញចូលរួមពីសំណាក់លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងសហការី អាជ្ញាធរឃុំ ភូមិ និងសប្បុរសជន ជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីប្រគេនទៀនវស្សានេះ ឯកឧត្តម អ៊ុន វណ្ណា បានមានប្រសាសន៍សំណូមពរដល់អាជ្ញាធរ ឃុំ ភូមិ ព្រះគ្រូចៅអធិការទាំង៣វត្ត សូមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់គ្នាបន្តការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសបងប្អូនដែលទើបត្រឡប់មកពីចំណាកស្រុក ព្រមទាំងសំណូមពរឲ្យជួយផ្សព្វផ្សាយដល់អាណាព្យាបាលសិស្សទាំងអស់ជួយជំរុញកូនចៅឲ្យធ្វើស្វ័យសិក្សានៅតាមផ្ទះ រៀនតាមOnline តាមកម្មវិធីសិក្សាពីចម្ងាយ និងសូមឲ្យអាព្យាបាលទាំងអស់សហការជាមួយលោកគ្រូ អ្នកគ្រូឲ្យបានល្អ ដើម្បីឲ្យកូនគាត់បានទទួលការសិក្សារបានពេញលេញ។
ថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០។