យើងរួមគ្នា ! ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល

« យើងរួមគ្នា ! ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល »
មាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ បានបន្តអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកទ្រាំង ខេត្តតាកែវ។ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង បានចុះផ្សព្វផ្សាយពីគ្រោះថ្នាក់ និងវិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំចំនួន៦ រួមមានឃុំព្រៃស្លឹក ប្រាំបីមុំ ខ្វាវ អង្កាញ់ ត្រឡាច និងឃុំធ្លក។ ជាមួយគ្នានេះក៏បានចូលរួមជាមួយអាជ្ញាធរឃុំ និងមន្រ្តីសុខាភិបាលចែកជូននូវខិតប័ណ្ណផ្សព្វផ្សាយពីការលាងសម្អាតដៃ និងការការពារការឆ្លងនៅក្នុងសហគមន៍ជូនដល់គ្រួសារនីមួយៗផងដែរ។ មន្រ្តីសុខាភិបាលក៏បានពិនិត្យសុខភាពជូនប្រជាពលរដ្ឋតាមរយៈការវាស់កំដៅ និងបាញ់អាល់កុលជូនសម្រាប់សម្លាប់មេរោគផងដែរ។
ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០