ការជួយយកអាសាចំពោះគ្នាទៅវិញទៅមកចំពោះសមាជិកនៅក្នុងក្រុម ជាស្មារតីរួមគ្នា ខ្មែរតែមួយមិនអាចខ្វះបាន ដែលនាំឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ

« ការជួយយកអាសាចំពោះគ្នាទៅវិញទៅមកចំពោះសមាជិកនៅក្នុងក្រុម ជាស្មារតីរួមគ្នា ខ្មែរតែមួយមិនអាចខ្វះបាន ដែលនាំឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ » ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក-តាកែវ ទៅសួរសុខទុក្ខ លោក ហ៊ន តារា សមាជិកស.ស.យ.ក. ស្រុកព្រៃកប្បាស និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុន សែនឈ្នះដែល ទើបត្រឡប់មកពីព្យាបាលជំងឺពោះវៀនដោះខ្នែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានការចូលរួមពីលោកនាយក នាយិការង លោកគ្រូ អ្នកគ្រូបម្រើការនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែនឈ្នះ។
ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២០