នៅទីនេះយើងរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីក្លាយជាចំណែកសម្រួលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបងប្ឣូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងការលំបាកដោយសារជំងឺរាតត្បាតជាសកល កូវីដ១៩ នេះ

នៅទីនេះយើងរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីក្លាយជាចំណែកសម្រួលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបងប្ឣូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងការលំបាកដោយសារជំងឺរាតត្បាតជាសកល កូវីដ១៩ នេះ។ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានឣញ្ជើញដឹកនាំត្រួតពិនិត្យការឣនុវត្តសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន ស.ស.យ.ក-តាកែវ និងលើកទិសដៅឣនុវត្តបន្តជាពិសេសកិច្ចការងារបន្ទាន់ចំពោះមុខក្នុងឣំឡុងពេលនៃជំងឺកូវីដ១៩។
ថ្ងៃសៅរ៍ ៧កើត ខែឣាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០