សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា របស់ព្រះអង្គ នាព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង ។ទូលព្រះបង្គំយើងខ្ញុំ និងក្រុមគ្រួសារយុវជនទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រះវិញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធក្នុងលោក ព្រមទាំងទេវតារក្សាព្រះស្វេតច្ឆត្រនៃព្រះរាជាណាចក្រកម្ពុជា សូមប្រទានប្រោះព្រំនូវទឹកអម្រិត ថ្វាយព្រះមហាក្សត្រី សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ព្រះកាយពលមាំមួន ព្រះជម្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាដល់ប្រជាជនខ្មែរ ជាកូន ជាចៅ ចៅទួតជានិច្ចនិរន្តរ៍តរៀងទៅ។