ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួតក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមបង្គំអញ្ជលីប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា

ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួតក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា
សូមបង្គំអញ្ជលីប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតាថែរក្សាព្រះមហាស្វេតឆត្រសូមយាងប្រោះព្រំពរជ័យសិរីបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាវរោកាសដ៏ថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨៤ យាងចូល៨៥ព្រះវស្សា។ សូមហ្លួងយាយ មានព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដល់កូនចៅ ចៅទួតគ្រប់គ្នា។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវសេចក្តីក្រាបថ្វាយបង្គំដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំ។