ក្រុមការងារ ស.ស.យ.ក. ឃុំខ្វាវ ស្រុកទ្រាំង បានចូលរួមជាមួយអាជ្ញាធរឃុំចុះផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល
ក្រុមការងារ ស.ស.យ.ក. ឃុំខ្វាវ ស្រុកទ្រាំង បានចូលរួមជាមួយអាជ្ញាធរឃុំចុះផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល។ លោក តូច ចន្ទី ជំទប់ទី២ ឃុំខ្វាវ បានដឹកនាំក្រុមការងារដែលរួមមានក្រុមប្រឹក្សាឃុំ មន្រ្តីមណ្ឌលសុខភាពឃុំ ប៉ុស្ដិ៍រដ្ឋបាល និងកម្លាំងប្រជាការពារព្រមទាំងមានការចូលរួមពីយុវជន ស.ស.យ.ក. ឃុំ ចុះសួរសុខទុក្ខនិងណែនាំលើកទឹកចិត្តឱ្យបងប្អូនដែលទើបត្រលប់មកពីក្រៅប្រទេសចំនួន ២រូប ដល់គេហដ្ឋាននៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ឱ្យបន្តស្នាក់នៅដាច់ដោយឡែកឱ្យគ្រប់ចំនួន១៤ថ្ងៃសិន និងធ្វើការតាមដានសុខភាពជាប្រចាំ ព្រមទាំងអនុវត្តវិធានអនាម័យឱ្យបានខ្ជាប់ខ្ជួនផងដែរ។
ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០