ការចុះសួរសុខទុក្ខនិងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងឃុំព្រៃស្លឹក ស្ដីពីវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល
ការចុះសួរសុខទុក្ខនិងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងឃុំព្រៃស្លឹក ស្ដីពីវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុកទ្រាំង លោក ពៅ ប៉ុន សមាជិកក្រុមប្រឹក្សាស្រុក លោក ព្រហ្ម ណែត មេឃុំព្រៃស្លឹក លោក កែវ កច ជំទប់ទី១ ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍ មេភូមិ និងក្រុមការងារយុវជន ស.ស.យ.ក. ស្រុកទ្រាំង បានចុះសួរសុខទុក្ខនិងផ្សព្វផ្សាយអប់រំស្ដីពីការការពារខ្លួនពីជំងឺកូវីដ១៩ និងការរក្សាអនាម័យក្នុងគ្រួសារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីក្រៅប្រទេស ចំនួន០៨នាក់ ស្រី០៣នាក់ នៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ អាជ្ញាធរមូលដ្ឋានបានលើកទឹកចិត្តឱ្យបន្តការស្នាក់នៅដាច់ដោយឡែកឱ្យគ្រប់ ១៤ថ្ងៃសិន និងបន្តតាមដានសុខភាពខ្លួនឯងឱ្យបានជាប់ជាប្រចាំដើម្បីសុវត្ថិភាពក្រុមគ្រួសារនិងសហគមន៍របស់យើង។ ជាមួយគ្នានេះក៏បានចែកជូនសាប៊ូលាងដៃសម្លាប់មេរោគជូនដល់បងប្អូនប្រជាពលរដ្ឋខាងលើផងដែរ។
ថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០