ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមជាមួយលោកប្រធានការិយាល័យនៃរដ្ឋបាលស្រុកព្រៃកប្បាស លោកនាយក នាយករងលោកគ្រូ អ្នកគ្រូក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន ចារ បាននាំយក ទឹកដោះគោឆៅ និងថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ

ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ សូមពុកម៉ែបងប្អូនប្រុងប្រយ័ត្នខ្ពស់នូវជំងឺរាតត្បាត និងជំងឺឆ្លងនានាឱ្យបានខ្ជាប់ខ្ជួនផងដែរ។ ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមជាមួយលោកប្រធានការិយាល័យនៃរដ្ឋបាលស្រុកព្រៃកប្បាស លោកនាយក នាយករងលោកគ្រូ អ្នកគ្រូក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន ចារ បាននាំយក ទឹកដោះគោឆៅ និងថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ថវិកាសមាគម ស.ប.ស.ព និងថវិការបស់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ក្នុងកម្រង ហ៊ុន សែន ចារ ទៅសួរសុខទុក្ខ លោកអែល សំអឿន នាយកសាលាបឋមសិក្សា ហ៊ុន សែន ចារ ដែលកើតជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅផ្ទះរបស់គាត់ស្ថិតក្នុងឃុំ ចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០