កិច្ចប្រជុំត្រួតពិនិត្យនិងដាក់ផែនការបន្តអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ

កិច្ចប្រជុំត្រួតពិនិត្យនិងដាក់ផែនការបន្តអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទាំង១៤ឃុំកន្លងមក និងដាក់ចេញនូវផែនការបន្តអនុវត្តឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់ និងវិធានការអប់រំ ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺនេះ ដោយប្រើប្រាស់វិធានតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពិធីនេះដឹកនាំដោយ លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ និងមានការចូលរួមពី លោក​ លោកស្រី អនុប្រធាន ស.ស.យ.ក. ស្រុក ក្រុមការងារយុវជន ស.ស.យ.ក. ឃុំ ទូទាំងស្រុកទ្រាំង ព្រមទាំងបានចែកជូននូវសម្ភារមួយចំនួនដូចជាជែលលាងដៃសម្លាប់មេរោគ សាប៊ូលាងដៃ ម៉ាស ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ខិតប័ណ្ណផ្សព្វផ្សាយ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនដល់ក្រុមការងារនីមួយៗ ដែលបានពីការឧបត្ថម្ភដោយ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ។
ព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០