ស.ស.យ.ក. ស្រុកទ្រាំង បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅឃុំអង្កាញ់

« ស.ស.យ.ក. ស្រុកទ្រាំង បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅឃុំអង្កាញ់ »
ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមជាមួយមន្រ្តីសុខាភិបាលនៃមណ្ឌលសុខភាពឃុំអង្កាញ់ មេភូមិ ប្រជាការពារភូមិដើម្បីផ្សព្វផ្សាយនិងពិនិត្យសុខភាពជូនប្រជាពលរដ្ឋដែលទើបត្រលប់មកពីក្រៅប្រទេស ចំនួន៤រូប (ស្រី២រូប) ដល់គេហដ្ឋានក្នុងភូមិដឹកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រុមការងារក៏បានជម្រាបឱ្យបងប្អូនបន្តការស្នាក់នៅដាច់ដោយឡែកឱ្យគ្រប់ចំនួន១៤ថ្ងៃសិន ដើម្បីបន្តតាមដានសុខភាព ហើយចូលរួមធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតល្អជាប្រចាំតាមរយៈការរស់នៅស្អាត បរិភោគស្អាត លាងដៃជាប្រចាំ ពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រឡើង និងតាមដានព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានេះ ក្រុមការងារក៏បានចែកជូននូវខិតប័ណ្ណស្ដីពីការរក្សាអនាម័យ លាងដៃ និងវិធានការណែនាំមួយចំនួន ព្រមទាំងចែកជូននូវសាប៊ូលាងដៃមួយចំនួនផងដែរ។
ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០