ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារ លោក ស្រី ដា ប្រធាន ស.ស.យ.ក. ក្រុងដូនកែវ
ក្រោយបញ្ចប់យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងចែកអំណោយសប្បុរសធម៌ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្តរជាតិ ១មិថុនា ដល់ប្អូនៗក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា ខេត្តតាកែវ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារ លោក ស្រី ដា ប្រធាន ស.ស.យ.ក. ក្រុងដូនកែវ ដែលមានបុត្រធីតាកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ឯកឧត្ដមប្រធាន ក៏បានផ្ដាំផ្ញើឱ្យមានការយកចិត្តទុក្ខដាក់ខ្ពស់និងបន្តប្រុងប្រយ័ត្ន ប្រកាន់ខ្ជាប់នូវការបរិភោគស្អាត រស់នៅស្អាត ដើម្បីសុខុមាលភាពក្រុមគ្រួសារ និងជៀសផុតឆ្ងាយពីជំងឺទាំងឡាយទាំងពួង។