ស.ស.យ.ក. ស្រុកអង្គរបូរី បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩

ស.ស.យ.ក. ស្រុកអង្គរបូរី បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងផ្សព្វផ្សាយវិធានការនិងការណែនាំរបស់ក្រសួងសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋដែលបានត្រលប់មកពីក្រៅប្រទេស។ ដោយមានការសហការជាមួយមណ្ឌលសុខភាពព្រះបាទ ហ៊ុន ទៀន និងមានការចូលរួមពីអាជ្ញាធរឃុំព្រែកផ្ទោល ក្រុមប្រឹក្សាស្រុកអង្គរបូរី ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមចុះសួរសុខទុក្ខដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងភូមិកំពង់ពោធ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបានអញ្ជើញមកពីក្រៅប្រទេស និងណែនាំពីវិធានការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ។ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋក៏ទទួលបានការពិនិត្យសុខភាពជូនពីមន្រ្តីសុខាភិបាលស្រុកផងដែរ។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០