យុទ្ធនាការផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក-តាកែវ
“ យុទ្ធនាការផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក-តាកែវ “
ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង បានបន្តចុះផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ និងវិធានការអនាម័យនានា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៣ គឺឃុំអង្កាញ់ ជីខ្មា និងឃុំព្រៃស្លឹក ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។
បើទោះបីជាមិនទាន់មានសញ្ញាណនៃការឆ្លងក្នុងសហគមន៍កម្ពុជានៅឡើយក្ដី ប៉ុន្តែការបន្តអនុវត្តវិធានអនាម័យត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។ ក្នុងនោះរួមមានដូចជា៖
. ការលាងសម្អាតដៃ
. ពាក់ម៉ាស
. រក្សាគម្លាតសង្គម ឬគម្លាតបុគ្គល
. កាត់បន្ថយការជួបជុំ និងស្នាក់នៅផ្ទះ
. អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
“ រួមគ្នា យើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា “
ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០