ប្រជាពលរដ្ឋ១៤៩គ្រួសារ ដែលប្រឈមក្នុងការខ្វះខាតអំឡុងពេលជំងឺកូវីដ-១៩ ទទួលបានអំណោយសប្បុរសធម៌ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម

« ប្រជាពលរដ្ឋ១៤៩គ្រួសារ ដែលប្រឈមក្នុងការខ្វះខាតអំឡុងពេលជំងឺកូវីដ-១៩ ទទួលបានអំណោយសប្បុរសធម៌ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម »
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស.ស.យ.ក.ស្រុកទ្រាំង បានចូលរួមចុះចែកកញ្ចប់អាហារ មាន់CP  និងក្រមា ជូនប្រជាពលរដ្ឋដែលប្រឈមក្នុងការខ្វះខ្វាតអំឡុងពេលCOVID-19 ចំនួន ១៤៩គ្រួសារ និងចែកខិតប័ណ្ណផ្សព្វផ្សាយ អប់រំ អំពីវិធានការបង្ការការរត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម និងលោកស្រី ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ាគ្រុប និងសហការី ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម អាជ្ញាធរស្រុកទ្រាំង អាជ្ញាធរឃុំរនាម ភូមិទាំង១១ មណ្ឌលសុខភាពឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងយុវជនកាកបាទក្រហម នៅវត្តត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។