លោក ទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ តំណាងឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកបច្ច័យរបស់ ឯកឧត្ដមប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមការងារ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ សព លោកអ៊ំ ណុប ឆ្លូញ

លោក ទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ តំណាងឯកឧត្តម  សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  ខេត្តតាកែវ បាននាំយកបច្ច័យរបស់ ឯកឧត្ដមប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមការងារ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ សព លោកអ៊ំ ណុប ឆ្លូញ ត្រូវជាឪពុករបស់ប្អូនប្រុស ណុប វី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី។ ស.ស.យ.ក. ខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយប្អូនប្រុស ណុប វី និងក្រុមគ្រួសារដែលបានបាត់បង់នូវឪពុកជាទីគោរពស្រលាញ់បំផុត និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោកអ៊ំ ណុប ឆ្លូញ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។